បិទកុំព្យូទ័រ​ដោយ​ប្រើ Command Prompt

ដកស្រង់ចេញពី

ការ​បិទ​កុំព្យូទ័រ​ពិត​ជាស្រួល​ណាស់ ហើយ​មានច្រើន​វិធីណាស់ដែល នេះ​ជាវិធី​មួយទៀត​សម្រាប់​បិទ​កុំ​ព្យូទ័រ​ដោយ​ប្រើ Command Prompt ដែល​អាណាចក្រអាយធី​និង​បង្ហាញជូន ៖

របៀបចូល:

បើក command prompt (cmd) : Windows Key + R  ឬចូល Start Run Type cmd ៖


  • បញ្ជាបិទម៉ាស៊ីន

នេះជាបញ្ជាសម្រាប់​អោយ​បិទ​កុំព្យូទ័រ​របស់អ្នក​ក្រោយពីអ្នកវាយ ៖

shutdown -s

  • បិទ​ដោយ​កំណត់ពេល

នេះ​វាបញ្ជា​ដែរសម្រាប់បិទ​កុំព្យូទ័រ​ដោយ​កំណត់ពេល៖

“-t” សម្រាប់បន្ថែមពេលក្នុង​ការកំណត់ ដែល​ពេលនោះគិតជាវិនាទី ឧទាហរណ៍៖ shutdown -s -t ៣60 ដូចនេះ​ក្រោយពី 3៦០វិនាទី​កុំព្យូទ័រ​អ្នក​និង​ត្រូវ​បានបិទ​៖

shutdown -s -t 360

  • ការបង្ហាញព័ត៌មានមុនពេលបិទ!

“c” សម្រាប់​បង្ហាញ​ព័ត៌មាន​មុនពេលបិត

shutdown -s -t 360 -c "your computer will shutdown! Save all document after 6mn"

  • លុបចោលការបិទ

បើសិនអ្នក​ចង់លុបចោលការបិទសូមវាយ​៖

បញ្ចេញមតិ