​រក​ឃើញ​​ភស្តុ​តាង​បន្ថែម​ដែល​បង្ហាញ​អំពី​ប្រភព​ទឹក​នៃ​បាត​បឹង​លើ​ភព​ព្រះ​អង្គារ​

ស្ថិត​ក្នុង​កិច្ច​ពិភាក្សា ‘វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​‘ ផ្ដើម​ដោយ កូនកសិករ

យាន​ឃ្លាំ​មើល​របស់​ NASA ប្រ​ចាំ​ភព​ព្រះ​អង្គារ​បាន​​រក​ឃើញ​ភស្តុតាង​ថ្មី​​ដែល​ជា​​ស្លាក​ស្នាម​ អង្គ​ធាតុ​សើម​ដែល​មាន​នៅ​ក្រោម​ដី​នៃ​ភព​ក្រហម​។ តាម​រយៈ​​យានCompact Reconnaissance Imaging Spectrometer for Mars (CRISM) បាន​ពិនិត្យ​​ទៅ​ក្នុង​ស្រទាប់​ដី​នៃ​តំបន់ McLaughlin Crater ​ស្ថិត​នៅ​អឌ្ឍគោល​ខាង​ជើង​នៃ​ភព​ក្រហម​បាន​រក​ឃើញ​នៅ​កំណរ​កំណើត​ធាតុ​កា​ បូណាត​និង​ដីឥដ្ឋ​នៅ​​​អតីត​បាត​បឹង​បុរាណ​​មួយ​។

slide.jpg
យាន​Mars Reconnaissance Orbiter(MRO)

នៅ​កំរិត​កំពស់​ដ៏​ទាប​ McLaughlin Crater (21.9°N 337.63°E) ស្ថិត​នៅ​ប៉ែក​បស្ចិម​​តំបន់​ Arabia Terra នៃ​ភព​ក្រហម​​​ដែល​ជា​វាល​​ទំនាប​រាង​ដូច​បាត​បឹង​ទំនង​ជា​ធ្លាប់​មាន​ទឹក​ ក្រោម​ដី​កាល​ពី​មុន​មក​។ តំបន់​នេះ​​មាន​វិជ្ឈមាត្រ ​៩២​គម និង​ជំរៅ​២,២​គម​ ដែល​ជា​ជំរៅ​ជ្រៅ​ល្មម​អាច​ជា​ទី​ប្រ​មូល​ផ្តុំ​នៃ​ប្រភព​ទឹក​ក្រោម​ដី។ វា​មិន​មែន​​មាន​ស្លាក​ស្នាម​ជា​នៃ​ខ្សែ​ទឹក​ខួច​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ដូច​នៅ​មាត់​ភ្នំ​ភ្លើង​ដែល​គេ​ជួប​ពី​មុន​នោះ​ទេ​ តែ​វា​ជា​ទ្រង់​ទ្រាយ​នៃ​ប្រឡាយ​ទឹក​ហូរ​ច្រោះ​ចូល​មាត់​​បឹង​បុរាណ​ដ៏​ធំ​ មួយ។

​​​​​​​​​​​​​​តាម​ការ​ស្រាវជ្រាវ​​​គេ​បាន​ប្រ​ទះ​ឃើញ​​នូវ​វត្ត​មាន​ស្រ​ ទាប់​ថ្ម​ដែល​ស្ថិត​នៅ​បាត​បឹង​ដែលកើត​ពី​​បន្ទុះ​ភ្នំ​ភ្លើង​នេះ​។ ដែល​ស្រ​ទាប់​ថ្ម​ទាំង​នោះ​ជា​ការ​ផ្សំគ្នា​ជា​ដុំៗ​នៃ​សារធាតុ​រ៉ែ​កាបូណាត ​ជាមួយ​ដី​ឥដ្ឋ ដែល​ធាតុ​រ៉ែ​ទាំង​ពី​នេះ​កើត​ឡើង​ពី​ការ​ចូល​រួម​​របស់​ទឹក។ ​បើ​​នៅ​ទី​ជំរៅ​នៃ​តំបន់ ​McLaughlin ធ្លាប់​មាន​វត្ត​មាន​នៃ​បឹង​​មែន ​នោះ​វា​ប្រា​កដ​ជា​បាន​ផ្តល់​នូវ​បរិស្ថាន​សំណើម​​ជា​ទី​ដែល​ជី​វិត​អាច​ តាំង​នៅ​បាន។

នេះ​ជា​​ប្រ​សាសន៍​របស់​លោក​​Joseph Michalski នៃ​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​សិក្សា​អំពី​ភព​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ Tucson រដ្ឋ​ Arizona​ សហ​រដ្ឋ​អា​មេរិក​។

mro-crater-0.jpg
ដ្យា​ក្រាម​​​យាន Mars Reconnaissance Orbiter (MRO) របស់ ​NASA ​ប្រ​ចាំ​ភព​ព្រះ​អង្គារ​របស់
mro-crater-1.jpg
Mars Reconnaissance Orbiter និង​រ៉ា​ដា​Shallow Radar​ របស់វា
mro-crater-2.jpg

Mars Reconnaissance Orbiter’s Shallow Radar (SHARAD) ប្រតិ​បត្តិ​ការ​ស្ទាប​ស្ទង់​ស្រទាប់​ក្រោម​នៃ​ផ្ទៃ​ដី​​របស់​ភព​ក្រហម

mro-crater-4.jpg
រូប​បង្ហាញ​អំពី​ការ​សិក្សា​អំពី​ប្រភព​ទឹក​របស់យាន​ MROនៅ​លើ​ភព​ព្រះ​អង្គារ
mro-crater-5.jpg
Mars Reconnaissance Orbiter ​អំ​ឡុង​មុន​ពេល​បទ្ទាប​ខ្លួន​ជុំ​វិញ​​​​​​ភព​ព្រះ​អង្គារ
mro-crater-6.jpg
Mars Reconnaissance Orbiter ប្រើ​ឧបករណ៍​Mars Climate Sounder របស់​វា
mro-crater-7.jpg
ប្រៀប​ធៀប​​ដំណាក់​និមួយ​នៃ​ការ​បំលែង​ខ្លួន​របស់​Mars Reconnaissance Orbiter: Mars Global Surveyor និង Mars Odyssey
mro-crater-8.jpg
Mars Reconnaissance Orbiter​ក្នុង​ដំណាក់​កាល​បង្រួម​ស្លាប​ខ្យល់​ដើម្បី​ហោះ​បន្ទាប​ខ្លួន
mro-crater-9.jpg
ប្រៀប​ធៀប​អំពី​សមត្ថ​ភាព​នៃ​ការ​បញ្ជូន​ទិន្នន័យ​មក​ផែន​ដី​របស់​Mars Reconnaissance Orbiter
mro-crater-10.jpg
Mars Reconnaissance Orbiter ហោះ​ហើរ​នៅ​ចំ​ពី​លើ​​តំបន់​ប៉ូល​នៃ​ភព​ក្រហម
mro-crater-11.jpg
សារ​ធាតុ​កា​បោន​មាន​សណ្ឋាន​ជា​ស្រាទាប់ៗ​នៅ​ក្នុង​ជំរៅ​នៃ​ភ្នំ​ភ្លើង ​McLaughlin Crater
បង​ប្អូន​អាច​​អានបន្ថែម​​លើ​គេ​ហទំព័រ​ NASA

បញ្ចេញមតិ