ទសពិធរាជធម៏

**ទសពិធរាជធម៏ គឺជាធម៏ទាំង ១០ របស់ព្រះរាជា រឺអ្នកដឹកនាំដែលត្រូវតែមាន។
  1. ទានះ =ការធ្វើអំណោយ(គឺចេះចែកគ្នារស់)។
  2. សីលះ =ការរក្សាសីល គឺចេះធ្វើកាយ វិចារចិត្តឪ្យសុច្ចរិតទៀងត្រង់ យុត្តិធម៏ និងវៀរបង់អំពើអាក្រក់គ្រប់យ៉ាង (គឺមិនធ្វើអាក្រក់)។
  3. បរិច្ចាគះ =ការចំណាយទ្រព្យសម្បត្តិសំរាប់ប្រទេសជាតិ គឺចេះលះបង់សេចក្តី កំណាញ់ ហើយបរិច្ចាគទ្រព្យសម្បត្តិ កសាងប្រយោជន៏សង្គម ប្រយោជន៏សា ធារណះ(គឺមិនអាត្មានិយម)។
  4. អាជ្ជវះ =ការស្មោះត្រង់ គឺមានចិត្តទៀងត្រង់ ប្រកាន់សច្ចធម៏(គឺនិយាយបែប ណា ធ្វើបែបនោះ)។
  5. មទ្ទវះ =សេចក្តីទន់ភ្លន់សុភាពរាបសា គឺចេះបន្ទន់ឥរិយាបថ និងចិត្តគំនិត(គឺប្រើ សំដីពិរោះផ្អែមល្ហែម)។
  6. តបះ =ការកាន់ឧបោសថសីលតាមកាលតំនាក់ម្តងៗគឺ ចេះព្យាយាមកំចាត់ចោ លនូវសេចក្តីអាក្រក់ចេញពីខ្លួន (ទាំងកាយ វិចារចិត្ត)ហើយតាំងខ្លួនអោយនៅក្នុងអំពើល្អជានិច្ច(គឺរាំងស្កាត់សេចក្តីអាក្រក់)។
  7. អក្កោធនះ =ការមិនកំដៅក្រហាយដល់អ្នកដ៏ទៃ គឺមិនសំដែងអាការះច្រងេងច្រ ង៉ាង ទទឹងទាស់(គឺមិនធ្វើអោយគេខឹង)។
  8. អវិហឹសា =ការមិនបៀតបៀនអ្នកដ៏ទៃគឺមិនសងសឹង មិនប្រព្រឹត្តបៀតបៀនអ្នក ដ៏ទៃ ហ៊ានទទួល ឬឆាប់មើលឃើញទោសកំហុសខ្លួន មិនចាប់កំហុសអ្នកដ៏ទៃ ខុសបែបបទ។
  9. ខន្តី =ចេះអត់ធ្មត់ អត់ធន់ សេចក្តីអត់ធន់។
  10. អវិរោធនះ =ការមិនបំពានលើច្បាប់ លើធម៏គឺមិនធ្វើអ្វីអោយខុសឆ្គងពីគន្លងច្បា ប់(គឺគោរពប្រតិបត្តិតាមច្បាប់)។

បញ្ចេញមតិ