ពង្សាវតាខ្មែរ

ខ្មែរអើយចូរចាំជាក់ថា ​ តាមសាវតា ជាតិខេមរា
ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេឯងតែងលើកតំកើង តំកល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៏ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ
ចុងបូពា័ សាសនាសិល្បះ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្រីទស្សនះវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៏ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតា ដែលបានចរចារ បញ្ជាក់ប្រាប់ថា
ពូជខ្មែរថ្កើង តាំងចិត្តអោយមាំ ខិតខំប្រឹងវិញ
សាមគ្គីជាតិយើង ក្នុងចិត្តតំកើង តម្លៃខ្មែរយើង
អោយបានរុងរឿង ជាថ្មីឡើងតាមសាវតា។

ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ
ជូន​ ណាត

បញ្ចេញមតិ