ធ្វើម៉េច​កុំឲ្យ​​​ធ្មេញលឿង?

​ ថ្ងៃ​នេះ​ប្រិយមិត្ត​នឹង​យល់​ពី​ការ​ថែ​រក្សា​សម្ផស្ស​ទៀត​ហើយ។ ពិត​ណាស់​ធ្មេញ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​លើក​កម្ពស់​សម្រស់​ផង​ ដែរ​ហើយ​ប្រិយមិត្ត​ដឹង​ពី វិធី​ថែ​ទាំ​កុំ​ឲ្យ​ធ្មេញ​លឿង​ហើយ​នៅ?​ បើ​នៅ​ទេ​សូម​សិក្សា​ទាំង​អស់​គ្នា៖

១. កុំ​ពិសា​អាហារ​ឬ​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ជាប់​​ពណ៌​ដល់​ធ្មេញ​បាន​ដូច​ជា​តែ កាហ្វេ ស្រា​ក្រហម ទឹក​ផ្លែ​ឈើ​មួយ​ចំនួន​ជា​ដើម​ ហើយ​ត្រូវ​ចាំ ថា​បើ​ពណ៌​នោះ​អាច​​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​បាន​នោះ វា​ក៏​អាច​ប៉ះ​ពាល់​ពណ៌​ធ្មេញ​ដែរ។

២. ចៀស​វាង​អាហារ​និង​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​អាស៊ីត​ដូច​ជា​សូដា ស្ករ​គ្រាប់ នំ​ផ្អែម​​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន។​ តែ​ក្នុង​ករណី នេះ​បើ​អ្នក​ចង់​ពិសា​អ្នក​គួរ៖
​ក. ប្រើ​ទុយយោ​ជំនួយ​ដើម្បី កុំ​ឲ្យ​ប៉ះ​នឹង​ធ្មេញ ផ្ទាល់។
ខ. បើ​សិន​ជា​អ្នក​បរិភោគ​អាហារ​មាន​ជាតិ​អាស៊ីត​ទាំង​អស់​នោះ ក្រោយ​បរិភោគ​អ្នក​ត្រូវ​ចាំ រហូត​ដល់​៣០​នាទី សិន​សឹម​ទៅ ដុស​ធ្មេញ​ដើម្បី​កុំ ឲ្យ​បាត់​ពណ៌​ស​របស់​ធ្មេញ។
គ. អ្នក​គួរ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រូតេអ៊ីន​ដូច​ជា​ហ្វ្រូម៉ា សាច់​មាន់ ឬ​សាច់​ដទៃ​ទៀត ធញ្ញជាតិ ឬ​ទឹក​ដោះ​គោ។

៣. បរិភោគ​អាហារ​ណា​ដែល​មាន​សារធាតុ​កាល់ស្យូម​ដើម្បី​ធ្មេញ ស​និង​រឹង​មាំ។

៤. ពិសា​ទឹក​ឲ្យ​បាន​ច្រើន ​និង​បរិភោគ​បន្លែ​ស្រស់​បន្ថែម​ទៀត​ដូច​ជា​៖ផ្កា​ស្ពៃ​ពណ៌​បៃ​តង ត្រសក់ ដំឡូង​បារាំង និង ការ៉ុត​ជា​ដើម​ព្រោះ ពួក​វា​អាច​ជួយ​ដុះ​លាង​សម្អាត​ធ្មេញ។

៥. ត្រូវ​សម្អាត​ធ្មេញ​ដោយ​ការ​ប្រើ​ខ្សែ​​អំបោះ​ឬ​ខ្សែ​ហូត​ធ្មេញ​មក​ហូត​ធ្មេញ ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​សម្អាត​តាម​ប្រហោង​ធ្មេញ។

៦. គួរ​ទំពា​ស្ករ​កៅស៊ូ​ជា​ញយ​ៗ​ដើម្បី សម្អាត​ធ្មេញ​តែ​សូម​កុំ រើស​យក​ស្ករ​​ប្រភេទ​ដែល​សម្បូរ​ជាតិ​ស្ករ។

៧. កុំ ជក់​​បារី​ឬ​​ទំពា​ថ្មាំជក់​ព្រោះ វា​កាន់​តែ​ធ្វើ​ឲ្យ​ធ្មេញ អ្នក​កាន់​តែ​លឿង។

៨. កុំ​ព្យាយាម​ដុះ​ធ្មេញ ខ្លាំង​ៗ​ពេក​ព្រោះ វា​អាច​ធ្វើ​ឲ្យ​សឹក​ធ្មេញ នឹង​ប៉ះ​ពាល់​សាច់​ធ្មេញ និង​កាត់​បន្ថយ​ភាព​ស​នៃ​ធ្មេញ។

​ ក្រៅ ពី វិធី ងាយៗ​ខាង​លើ​នេះ​ហើយ​គឺ នៅ មាន​វិធី ដ៏​ល្អ​មួយ​ទៀត​ចំពោះ​ប្រិយមិត្ត​ដែល​ចង់​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ គឺ​ត្រូវ​ទៅ ពិភាក្សា​ជាមួយ​ទន្តពេទ្រ។

ដកស្រង់ចេញពី Sabay

ប្រែ​សម្រួល៖ផានិតណាត​​
ប្រភព៖ Nowloss

បញ្ចេញមតិ